ការដាំឬស្សីផ្អែមយកទំពាំងលក់ជាមុខរបរថ្មីផ្តល់ចំណូលដ៏សំខាន់ដល់គ្រួសារ លោក រិទ្ធ តាកែវ ដែលមានទីតាំងស្ថិតនៅភូមិស្នោ ស្រុកដូនកែវ ខេត្តតាកែវ ដោយក្នុង១ថ្ងៃ លោកអាចរកកម្រៃបានយ៉ាងងាយ ៤០ ០០០រៀល។ ជាមួយនឹងក្តីសង្ឃឹម និងភាពជឿជាក់លោក រិទ្ធ តាកែវ មានវ័យ៥០ឆ្នាំប្រាប់ Sabay ថា ក្នុងទំហំដី២០អា ប៉ុណ្ណោះ ឬស្សីផ្អែមផ្តល់ផលជាទំពាំងអាចលក់បានជាមធ្យម ៤០ ០០០៛ ក្នុង១ថ្ងៃ។ បើទោះបីជាចំណូលនេះ មិនច្រើនប៉ុន្មាន ប៉ុន្តែវាជួយបង្កើនសេដ្ឋកិច្ចគ្រួសារបន្ថែមលើមុខរបរលាងឡានម៉ូតូ។ «ការងារនេះមិនពិបាកទេក្នុង១ថ្ងៃ ខ្ញុំចំណាយពេលតិចតួចប្រហែល ១ម៉ោងទៅ ២ម៉ោងសម្រាប់មើលថែទាំ ហើយព្រហ៊ាមស្រាងៗ ខ្ញុំគ្រាន់តែដើរកាត់ទំពាំងពីចម្ការរួចអោយភរិយាយកទៅបោះឲ្យម៉ូយលក់នៅទីផ្សារតាកែវក្នុង១ថ្ងៃ អាចបានទំពាំង ១០គីឡូ»។ ទោះបីជាយ៉ាងណា ក៏បុរសវ័យកណ្ដាលរូបនេះហាក់មិនសូវសប្បាយចិត្តដោយលើកឡើងថាខែវស្សាទំពាំងចុះថ្លៃនៅត្រឹម ១គីឡូក្រាម ៤ ០០០៛ តែបើចាប់ពីខែធ្នូរហូតដល់ខែ មេសា ទំ...